(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។
បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដែលរៀបចំឡើងនៅក្នុងរាជធានី-ខេត្តទាំង២៥ ដោយរាជធានី-ខេត្តមួយ ត្រូវជ្រើសរើសយកឃុំ-សង្កាត់ ចំនួន១ និងមានការិយាល័យបោះឆ្នោតចំនួន២ សម្រាប់ឃុំ ឬសង្កាត់នីមួយៗ តាមការកំណត់របស់ គ.ជ.ប៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖