Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន នឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស» តាមអនឡាញ

01-06-2021 11:44

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស» នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមនានារបស់ក្រសួង។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត គ្រឹះស្ថានសិក្សា វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ឱ្យចូលរួមទាំងស្មារតី និងសម្ភារ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងកែលម្អគុណភាព សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចជាដើម។ល៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន អំពីការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា៖