(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ហៅកាត់ថា P4G ដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវិដេអូ បានចេញសេចក្តីថ្លែងការណ៍រួម ១៤ ចំណុច បន្ទាប់ពីបានបិទបញ្ចប់ នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ។
កិច្ចប្រជុំកំពូល P4G ឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩» ដោយមានការចូលរួមដោយ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០នាក់ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត។ សម្តេចតេជោ ហ៊ុន សែន ដែលចូលរួមកិច្ចប្រជុំនេះ ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀត ត្រូវបានផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះជាងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុនេះ។
ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហានាំឱ្យមានបម្រែបម្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាទាំងនេះ។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀតផងដែរ បានបង្ហាញនូវក្តីបារម្ភ និងកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់ភាពបៃតង ដែលជាវិធានការដ៏ចាំបាច់មួយក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ដើម្បីការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានទាមទារឱ្យមានការអនុវត្តលើការងារសំខាន់ចំនួន៦ចំណុចផងដែរ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួម ឬសេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល នៃកិច្ចប្រជុំ P4G ៖