(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពី «ការផ្តល់មធ្យោបាយជូនថ្នាក់ដឹកនាំ តំណាងរាស្ត្រ នៃគណបក្សនយោបាយដែល មានអាសនៈក្នុងរដ្ឋសភា» ដោយថ្នាក់ដឹកនាំតំណាងរាស្ត្រ ត្រូវទទួលបានកញ្ចប់ថវិកាមួយ ក្នុងខ្ទង់ថវិការបស់រដ្ឋសភា សម្រាប់ដំណើរការការងារ។
លើលពីនេះ ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សនយោបាយនីមួយៗ មានខុទ្ទកាល័យមួយ សាលប្រជុំមួយ និងការិយាល័យរបស់ប្រធានមួយ និងអាចមានទីប្រឹក្សា និងជំនួយការយ៉ាងច្រើនចំនួន ៩រូប ក្នុងនោះមាន២រូប មានឋានៈស្មើរដ្ឋលេខាធិការ ៣រូបមានឋានៈស្មើអនុរដ្ឋលេខាធិការ ២រូបមានឋានៈស្មើអគ្គនាយក និង២រូបទៀតមានឋានៈស្មើប្រធាននាយកដ្ឋាន។ ជាមួយគ្នានេះ រថយន្ត១គ្រឿង ត្រូវផ្តល់ជូនប្រធានថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃគណបក្សនយោបាយ សម្រាប់ជាមធ្យោបាយក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន៕
សូមអានសេចក្តីសម្រេច របស់រដ្ឋសភាទាំងស្រុង៖