(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ បាននាំយកថវិកាចំនួន៥,១០០,០០០រៀល, អង្ករចំនួន២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន១៧គ្រួសារ និងក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ។
អំណោយទាំងនេះ ត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទុរគតជនចំនួន១៧គ្រួសារ នៅមូលដ្ឋានខណ្ឌង្កោ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន៖
* ទី១៖ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិដំណាក់សង្កែ (មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន អង្ករ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល
* ទី២៖ ឈ្មោះ ហម ស៊ីផាន ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិដំណាក់សង្កែ ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល
* ទី៣៖ ឈ្មោះ សន គីម ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១រ៉ុង ថវិកា១០ម៉ឺនរៀល
* ទី៤៖ ឈ្មោះ ស្រី ចេង (ស្លាប់) ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (នៅប្រពន្ធ ព្រំ ខៃ មានជីវភាពខ្វះខាត) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល
* ទី៥៖ ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល
* ទី៦៖ ឈ្មោះ ខាន់ សួន អាយុ៧២ឆ្នាំ រស់នៅភូមិព្រែករទាំង (មានចៅក្នុងបន្ទុក១០នាក់) ទទួល បានអង្ករ០៤ការ៉ុង ថវិកា២០ម៉ឺនរៀល
* ទី៧៖ (ចៅ គង់ ស្លាប់) នៅប្រពន្ធឈ្មោះ ឱក យ៉ាន នៅភូមិព្រែករទាំង អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល
* ទី៨៖ ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៤ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជំងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល
* ទី៩៖ ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរារស់នៅអាស្រ័យញាតិជិតខាង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល
* ទី១០៖ ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល
* ទី១១៖ ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៧៩ឆ្នាំ (ស្លាប់នៅប្រពន្ធ ទុយ បូ) នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល
* ទី១២៖ ឈ្មោះ ឈឿន សំអុល ភេទស្រី អាយុ៤៧ឆ្នាំ ព្រែកកំពឹស (មេម៉ាយមានកូនច្រើនក្នុងបន្ទុក និងមានជំងឺ) អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល
* ទី១៣៖ ឈ្មោះ យឺន សុដារ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ (កំព្រា) ពិការជើងទាំងសងខាង នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល
* ទី១៤៖ ឈ្មោះ ផាត សុខជា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជំងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង ថវិកា២០ម៉ឺនរៀល
* ទី១៥៖ ឈ្មោះ ស រុន ភេទស្រី អាយុ៨២ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល
* ទី១៦៖ ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជំងឺគ្មានទីពឹង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល
* ទី១៧៖ ឈ្មោះ ស្រាំ សាម៉ន ភេទស្រី អាយុ៧១ឆ្នាំ (ចាស់ជរាគ្មានទីពឹង) នៅភូមិព្រែករទាំង ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល៕