Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តស្ទឹងត្រែង រកឃើញមនុស្ស២នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ជាអ្នកលក់ទំនិញបោះដុំតាមបណ្ដាខេត្ត

31-05-2021 17:55

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្ស២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលជាប្ដីប្រពន្ធនឹងគ្នា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

អ្នកជំងឺកូវីដ១៩ដែលទើបរកឃើញនេះ មានអាសយដ្ឋាននៅភូមិស្រែលិច ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានធ្វើដំណើរមកទិញទំនិញបោះដុំនៅដេប៉ូមួយកន្លែង នៅក្រុងសួង ខេត្តត្បួងឃ្មុំ នៅថ្ងៃទី៣០ ខែឧសភា រួចដឹកទំនិញពីខេត្តត្បូងឃ្មុំ ឆ្ពោះមកលក់នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែឧសភា។

អ្នកជំងឺបានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ពួកគាត់បានមកកាន់ខេត្តស្ទឹងត្រែង ដើម្បីដាក់ទំនិញឲ្យម្ចាស់តូបឈ្មោះ ចាន់ ទី អាយុ២៧ឆ្នាំ មានទីតាំងនៅភូមិរាជនុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង៕