(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារត្រពាំងអណ្ដើក នៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្ដតាកែវ បានបញ្ជាក់ថា ការផ្អាកបណ្ដោះអាសន្នេះ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ៖