(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣នាក់ថែមទៀត។

បច្ចុប្បន្នអ្នកជំងឺទាំង១៣នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

សូមជម្រាបថា គិតមកដល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងសរុប២៤៦នាក់ ក្នុងនោះជាសះស្បើយចំនួន៤៩នាក់, ស្លាប់៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៩៤នាក់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖