(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសម្រេចក្តីសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូល ជាបណ្តោះអាសន្នលើទីតាំងមួយផ្នែក នៃភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទីតាំងដែលត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ននេះរួមមាន៖

*ខាងជើង ទល់នឹងផ្លូវជាតិលេខ៥៨
*ខាងត្បូង ទល់នឹងផ្លូវចូលវត្តអូរនាង
*ខាងកើត ទល់នឹងផ្លូវ ១៥ម៉ែត្រ ខាងកើតវត្តភូមិ
*ខាងលិច ទល់នឹងផ្លូវ ២០ម៉ែត្រ ខាងលិកភូមិ។

បើតាមសម្រេចរបស់រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ការសម្រេចបិទខ្ទប់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងៗទៀត៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖