(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌឬស្សីកែវ និងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៨, ១០ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់កំបូល ខណ្ឌកំបូល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់៕