(ភ្នំពេញ)៖ ស្ត្រីវ័យ៤៤ឆ្នាំម្នាក់ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីចុងសប្តាហ៍កន្លងទៅ ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យមានការរើសអើង (ស្អប់ជាតិសាសន៍) និងបរិហារកេរ្តិ៍ ជាសាធារណៈ តាមរូបភាពសរសេរបំភ្លៃខុសពីការពិត យកទៅបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម (Facebook)។
រយៈពេលមួយថ្ងៃក្រោយការឃុំខ្លួនមក ពោលគឺនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ស្ត្រីរូបនេះបានដាក់ពាក្យសុំនៅក្រៅឃុំ ដោយពុំមានបញ្ជាក់ពីមូលហេតុអ្វីទាំងអស់។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានលួចប្រាប់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះថា នៅថ្ងៃដដែលនោះមានមន្ត្រីថ្នាក់ធំម្នាក់ បានកាន់យកលិខិតសុំ នៅក្រៅឃុំនេះមកអង្គុយចាំនៅបន្ទប់ ចៅក្រមស៊ើបសួរដោយជំរុញឱ្យចេញ ដីកាសម្រេចដោះលែង ឱ្យនៅក្រៅឃុំឆាប់ៗ។ ប៉ុន្តែដោយសារតែពេលវេលា ប្រថុចញ៉ុចពេក តុលាការពុំទាន់សម្រេច យ៉ាងណានៅឡើយទេ ពោលគឺរង់ចាំ ផ្តល់ចម្លើយនៅសប្តាហ៍ក្រោយវិញ។
ទាក់ទិននឹងបញ្ហានេះ មជ្ឈដ្ឋានអ្នកច្បាប់បានយល់ឃើញថា តុលាការ មិនត្រូវអនុញ្ញាតឱ្យស្ត្រីរូបនេះ នៅក្រៅឃុំទេ ព្រោះដោយសារទើបតែជាប់ ពន្ធនាគាររយៈពេលមួយថ្ងៃ ហើយបទ ល្មើសដែលត្រូវចោទប្រកាន់នេះទៀត សោតមានលក្ខណៈធ្ងន់ធ្ងរ ដែលធ្វើឱ្យ ប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង កម្ពុជានិងថៃ។
ស្ត្រីរូបនេះឈ្មោះទេព ថារី អាយុ៤៤ឆ្នាំ មានទីលំនៅមុនជាប់ឃុំ នៅផ្ទះលេខ៨១២ ផ្លូវលេខ៩៣ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដើមចមដែលនាំឱ្យមានការ ចោទប្រកាន់រហូតដល់ឃុំខ្លួននេះបាន កើតឡើងក្នុងអំឡុងខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ្ញ មានករណីញុះញង់ ឱ្យមានការរើសអើង (ស្អប់ជាតិសាសន៍) និងបរិហារកេរ្តិ៍ជាសាធារណៈ មួយបានកើតឡើង ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ ទេព ថារី ដែលបានសរសេរ បរិហារកេរ្តិ៍លើជនរងគ្រោះឈ្មោះ អ៊ុង ដេបូរ៉ា ភេទស្រី សញ្ជាតិខ្មែរ ជនជាតិថៃ មុខងារប្រធានអង្គការសហការពិភព-លោក ដោយសរសេរបំភ្លៃខុសពីការ ពិត បង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ដោយប្រើឈ្មោះ Tep Thida។
ខ្លឹមសារដែលសរសេរបង្ហោះ នោះមានដូចជា «អាឆ្កែបម្រើស្រីសៀម- ពួកឆ្កែឆ្កួតបម្រើស្រីសៀម-ស្រីថៃបំផ្លាញ្ញ អនាគតកូនខ្មែរ-លួចយកជំនួយដាក់ ហោប៉ៅខ្លួន-យកក្មេងស្រីមេម៉ាយអ្នកក្រ ធ្វើអាជីវកម្ម-ប្រមាថមើលងាយខ្មែរ-មានមេខ្លោង ពីក្រោយបញ្ជាឱ្យញុះញង់ ខ្មែរឈ្លោះគ្នាមិនចេះចប់ គឺមីកញ្ចាស់ថៃ ម្នាក់បំផ្លាញ្ញគេទាល់តែរលាយខ្លួនឯង-ត្រួតត្រា ដោយស្រីសៀម-និពន្ធដោយ កញ្ជ្រោងបិសាច»។ ឈ្មោះរតនា ផន ហៅអ៊ុង ដេបូរ៉ា ព្រមទាំងញុះញង់ជាច្រើនទៀត តាមរយៈវិទ្យុសង្គ្រោះជាតិ ដោយអត្ថន័យទាំងអស់នៃការសរសេរ និងការបរិហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ខាងលើនោះ ឈ្មោះទេព ថារី បាន សរសេរថា «ព្រះវិហារសេចក្តីមេត្តា នៃព្រះគ្រឹស្តល្អ តែខាងក្រៅឈ្មោះអ៊ុង ដេបូរ៉ា បានប្រើអំពើហិង្សាលើរូបគាត់ និងកុមារកំព្រាជាច្រើនទៀតមិនឱ្យ ក្មេងបានរៀនសូត្រ»។
ការសរសេរនេះគឺក្នុងន័យឱ្យ អង្គការសហការពិភពលោករបស់ ឈ្មោះអ៊ុង ដេបូរ៉ា មានការអាប់ឱន និង ខូចកេរ្តិ៍ឈ្មោះដើម្បីឱ្យម្ចាស់ជំនួយផ្តាច់ជំនួយ និងធ្វើឱ្យសាធារណជនមានការ រើសអើងស្អប់ខ្ពើម និងគុំកួនទៅលើជាតិ កំណើតរបស់ឈ្មោះអ៊ុង ដេបូរ៉ា ដែល ជាជនជាតិថៃ ដើម្បីបណ្តេញ្ញោឈ្មាះ អ៊ុង ដេបូរ៉ាចេញពីកម្ពុជា ពិសេសញុះញង់ ឱ្យមានការរើសអើង និងស្អប់ជាតិ សាសន៍រវាងជនជាតិខ្មែរ និងជនជាតិ ថៃ និងឱ្យមានការរើសអើងលើអ្នកកាន់ សាសនាគ្រិស្ត ។
ក្រៅពីការសរសេរបង្ហោះ តាមហ្វេសប៊ុក និងផ្សព្វផ្សាយតាមវិទ្យុ ប៉ុណ្ណោះទេ ស្ត្រីទេព ថារី បានដើរ បរិហារកេរ្តិ៍ និងញុះញង់តាមទី សាធារណៈទៀតផង៕