(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងក្រុមយុវជន និងនិស្សិត បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១៤ ខែមីនានេះ ក្រុមយុវជន និងនិស្សិតរបស់លោក ប្រមាណជាង៥០នាក់ នឹងនាំគ្នាដាក់ញត្តិជូនរដ្ឋសភា ដើម្បីស្នើសុំរដ្ឋសភា កោះហៅលោក កឹម សុខា បកស្រាយការពិតរឿងខ្សែអាត់ម្លេង។
លោក ស្រី ចំរើន តំណាងក្រុមយុវជន និងនិស្សិត ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ម៉ោង៣រសៀលយើងខ្ញុំជាយុវជន និងនិស្សិត ៥០នាក់ដាក់ញត្តិ ជូនរដ្ឋសភា ដើម្បីស្នើសុំរដ្ឋសភាកោះហៅលោក កឹម សុខា បកស្រាយការពិតរឿងខ្សែអាត់ម្លេង ដែលខ្សែអាត់សម្លេងនោះធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរផ្នែកច្បាប់ វប្បធម៌ប្រពៃណី និងជាគំរូអាក្រក់ដល់យុវជន...»។
សូមបញ្ជាក់ថា ខ្សែអាត់សំឡេង នៃរឿងអាស្រូវក្នុងទំនាក់ទំនងស្នេហាក្រៅផ្ទះរបស់លោក កឹម សុខា និងនារីជាច្រើនរូបទៀត ត្រូវបាន Facebook ឈ្មោះ «រឿងពិត CNRP» ទម្លាយជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦មក រហូតដល់ពេលនេះ មានខ្សែអាត់សំឡេងចំនួន២៨ហើយ៕