(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,០០៣,៧៧០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៨,៥១៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨១៦,០៤១នាក់ (ស្លាប់ ៥០,៤០៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២២៣,៦២៧នាក់ (ស្លាប់ ២០,៨៦០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥៦៥,៥៣៣នាក់ (ស្លាប់ ២,៧២៩នាក់)
* ថៃ ឆ្លងចំនួន ១៥៤,៣០៧នាក់ (ស្លាប់ ១០១២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,៥៧១នាក់ (ស្លាប់ ៣,២១៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,០២៨នាក់ (ស្លាប់ ៣៣នាក់)
* កម្ពុជា ឆ្លងចំនួន ២៩,៤០៤នាក់ (ស្លាប់ ២០៩នាក់)
* វៀតណាម ឆ្លងចំនួន ៧,១០៧នាក់ (ស្លាប់ ៤៧នាក់)
* ទ្បាវ ឆ្លងចំនួន ១៩១១នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤១នាក់ (ស្លាប់ ៣នាក់)៕