(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារក្រឡាញ់ក្នុងស្រុកក្រឡាញ់ រយៈពេលពីរសប្តាហ៍ បន្ទាប់ពីរកឃេីញជាប់ពាក់ព័ន្ធនឹងអ្នកកេីតជំងឺកូវីដ១៩។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តធ្វេីឡេីងនៅថ្ងៃទី៣០ ខែឧសភា បានបញ្ជាក់ថា ការបិទគឺជ្វេីឡេីងចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា។
រដ្ឋបាលខេត្តបានបញ្ជាក់ដែរថា ការបិទនេះជាវិធានការមួយក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕