(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន ០៨នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ព្រមទាំងបង្ហាញពីប្រវត្តិនៃការធ្វើដំណើរអ្នកជំងឺ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
អ្នកដែលទើបរកឃើញកើតជំងឺកូវីដ១៩នេះ មានអ្នកដឹកអីវ៉ាន់មកពីរាជធានីភ្នំពេញ ចំនួន ០២នាក់ផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន បានអំពាវនាវដល់សាធារណៈជន និងប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ដ ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖