Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ មកពីប្រទេសថៃ ៩នាក់ និងជាសះស្បើយ៥នាក់

30-05-2021 21:01

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១១នាក់ ដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន ៩នាក់ និងជាសះស្បើយ៥នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ២២១នាក់ បានព្យាបាលជាសះស្បើយ ៨៣នាក់ ករណីស្លាប់ ២នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបង ចំនួន ១៣៤នាក់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាត់ដំបង៖