Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គង់ វិបុល ផ្ញើលិខិតថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម

30-05-2021 18:42

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចូលរួម និងជូនសារលិខិតរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម។

សូមជម្រាបថា ឧបាសិកា នង តាំងអ៉ីម ត្រូវជាមាតាបង្កើតរបស់លោក គង់ វិបុល បានទទួលមរណភាព នាថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦៖០០នាទីព្រឹក ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ៕