(ព្រៃវែង)៖ សកម្មភាពសប្តាហ៍កន្លងទៅក្នុងខែមីនា ឆ្នាំ២០១៦ របស់ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀចរួមមាន៖ ស្រុកស្វាយអន្ទរ បានចុះចែកថវិកា មូលនិធសប្បុរធម៌សម្តេច ស ខេង បានចំនួន១៥៧គ្រួសារ ក្នុងនោះគ្រួសារឆ្លងទន្លេ១៤១នាក់ សរុបថវិកា៣១.៤០០.០០០រៀល, ស្រុកកញ្ជ្រៀច បានចុះចែកថវិកា មូលនិធសប្បុរធម៌ សម្តេច ស ខេង បានចំនួន ៣៦គ្រួសារ ក្នុងនោះគ្រួសារឆ្លងទន្លេ ៣២នាក់ សរុបថវិកា ៧.២០០.០០០រៀល។
ក្នុងសប្តាហ៍កន្លងទៅនេះដែរ ស្រុកស្វាយអន្ទរ ក្រុមការងារបានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន១០ឃុំ នៅសល់ឃុំជាខ្លាង នឹងបន្តចុះជួបនៅសប្តាហ៍បន្ទាប់ និងស្រុកកញ្ជ្រៀច បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន៣ឃុំ (ឃុំចុងអំពិល, ឃុំក្តឿងរាយ, ឃុំថ្មពូន) និងចុះជួប១លើកមាន ២ឃុំ (ឃុំព្រាល, ឃុំគោកគង់កើត)។
ក្រៅពីនោះ ឃុំព្រាល លោក ឡោ សុឡេង ប្រធានក្រុមការងារថ្នាក់ជាតិ ឃុំ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយសភាពការណ៍ និងទិសដៅការងារគណបក្សប្រជាជនកម្ពុជារបស់ខ្លួន ដែលមាន សមាជិក សមាជិកា ចូលរួមចំនួន ៥០៦នាក់ និងបានឧមត្ថម្ភថវិកា ១ម៉ឺនរៀល, នំប៉័ង ១ដើម និងទឹកសុទ្ធ១ដប ក្នុងម្នាក់ៗ សរុបថវិកា ១៣.១៥០.០០០រៀល ហើយក្រុមការងារក៏បានចុះដល់ខ្នងផ្ទះដើម្បីពិនិត្យឯកសារផ្សេងៗ និងបានឧបត្ថម្ភថវិកាដល់ចាស់ជរា រួមទាំងចែកអត្តសញ្ញាណប័ណ្ណដែលធ្វើរួច និងចែកថវិកាមូលនិធិសប្បុរសម្តេច ស ខេង ផងដែរ។
ដោយឡែក ឃុំអង្គរទ្រេត លោក ហ៊ូ សាគុណ ប្រធានក្រុមការងារថ្នាក់ជាតិឃុំ បានរៀបចំពិធីផ្សព្វផ្សាយសន្និបាត គណបក្សប្រជាជនកម្ពុជា លើកទី៣៩ និងផែនការសកម្មភាពឆ្ពោះទៅ កាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ដោយមានសមាជិក សមាជិកា ចូលរួមចំនួន ៥៧២នាក់ និងបានឧបត្ថម្ភថវិកា ១ម៉ឺនរៀល, នំប៉័ង ១ដើម និងទឹកសុទ្ធ១ដប ក្នុងម្នាក់ៗ សរុបថវិកា ៥.៦៩០.០០០រៀល៕