Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លើងឆេះព្រៃរីករាលដាល ឆេះរថយន្ត​បទល្មើសព្រៃ​ឈើ​ អស់​២៧គ្រឿង នៅផ្នែករដ្ឋបាល​ព្រៃឈើ​ក្រវាញ

13-03-2016 22:05

(ពោធិ៍សាត់)៖ មន្រ្តីសាលាស្រុកភ្នំក្រវាញ បានឲ្យដឹងថា នៅវេលាម៉ោង៤៖២០នាទី រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ មានករណីភ្លើងឆេះព្រៃ ហើយក៏ស្រាប់តែរីករាលដាល បណ្តាលអោយ​ឆេះរថយន្តបទល្មើសព្រៃឈើ​អស់ចំនួន​២៧គ្រឿង ស្ថិតនៅផ្នែករដ្ឋបាល​ព្រៃឈេីក្រវាញ​ ស្ថិតនៅក្នុងភូមិព្រែក១ ឃំុសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលរថយន្តទាំងនេះ ត្រូវបានកម្លាំងរដ្ឋបាល​ព្រៃឈើ​បង្ក្រាប និងដកហូតបានកាលពីពេលកន្លងទៅ។

មន្រ្តីសាលាស្រុក​ភ្នំក្រវាញ បានបន្តទៀតថា «ពិតជា មានករណីភ្លេីងឆេះបណ្តាលឲ្យឆេះរថយន្ត​ចំនួន ២៧​គ្រឿងមែន  និងឈេីមួយចំនួន មូលហេតុដោយសារភ្លើងឆេះព្រៃ ឆ្លងតាមប្រហោងសត្វ​កាយនៅជ្រុងខាងលិច»

យ៉ាងណាក៏ដោយក្រោយកើតហេតុ និងមានករណីនេះកើតឡើង កម្លាំងសមត្ថកិច្ច និងមន្រ្តីនៅទីស្នាក់មួយនេះ ក៏ជួយអន្តរាគមន៍ផងដែរ តែមិនអាចជួយបាន៕