(ភ្នំពេញ)៖ លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា-CCNU នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមកីឡាបាត់ទាត់របបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា-CCNU ទទួលបានលទ្ឋផលល្អទាំង២ប្រកួត ដោយ ប្រកួតលើកទី១ CCNUឈ្នះ ក្រុមយុវជនក្រសួងការងារដោយលទ្ធផល៧-២ និងប្រកួតលើកទី២នៅរសៀលថ្ងៃអាទិត្យនេះ CCNU ៥-១ អគ្គនាយកដ្ឋានក្រសួងការងារ ។
លោក សោម អូន បានបន្ថែមថា ឆ្នាំនេះក្រុមសហជីពមានមោទនភាពណាស់ ដែលបានចូលរួមប្រកួតដណ្តើមពានរង្វាន់លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ ដើម្បីអបអសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៦ និងជាពិសេសដើម្បីពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហការល្អ ក្នុងក្របខ័ណ្ឌយន្តការត្រីភាគី ដែលក្នុងនោះមានក្រុមកីឡាបាល់ទាត់ក្រសួងការងារ មន្ទីរការងារ សហជីព និងសមាគមកាត់ដេរនៅកម្ពុជា សរុបទាំងអស់មាន ៧ក្រុម ។
លោកសោម អូន ជាប្រធានដឹកនាំក្រុមកីឡាបាល់ទាត់ CCNU បានឲ្យដឹងថា នេះគឺជាការរៀបចំប្រកួតដណ្តើមពានរង្វាន់លើកទី២ របស់លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលលើកទី១បានធ្វើឡើងនៅឆ្នាំ២០១៥ ពេលនោះមិនមានវត្តមានក្រុមកីឡាបាលទាត់សហជីពចូលរួមប្រកួតទេ គឺសហជីពទើបតែចូលរួមប្រកួតនៅឆ្នាំនេះ ។
លោក សោម អូន បានបញ្ជាក់ថា ឈ្នះឬចាញ់ជារឿងធម្មតា តែអ្វីដែលសំខាន់នោះគឺ បានចូលរួមបំផុសដល់មហាជនអោយចូលរួមលេង ស្រឡាញ់ និងគាំទ្រដល់វិស័យកីឡា និងដើម្បីរិតចំណងសាមគ្គីភាពភាតរភាព ។
សូមបញ្ជាក់ថា ការប្រកួតបានធ្វើឡើងជារៀងរាល់សប្តាហ៏ ដោយបានចាប់ផ្តើមពីសប្តាហ៏ទី១ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាស២០១៦ ៕