(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣,៩៧៧,៧៩៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៨,១២៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨០៩,៩២៦នាក់ (ស្លាប់ ៥០,២៦២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២១៦,៥៨២នាក់ (ស្លាប់ ២០,៧២២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥៥៨,៥៣៤នាក់ (ស្លាប់ ២,៦៥០នាក់)
* ថៃ ឆ្លងចំនួន ១៤៩,៧៧៩នាក់ (ស្លាប់ ៩៨៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,៥២៦នាក់ (ស្លាប់ ៣,២១៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,០០៣នាក់ (ស្លាប់ ៣២នាក់)
* កម្ពុជា ឆ្លងចំនួន ២៨,៨២៥នាក់ (ស្លាប់ ២០៣នាក់)
* វៀតណាម ឆ្លងចំនួន ៦,៧១៣នាក់ (ស្លាប់ ៤៧នាក់)
* ទ្បាវ ឆ្លងចំនួន ១៩០៨នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤១នាក់ (ស្លាប់ ៣នាក់)៕