Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តពោធិ៍សាត់ រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ០៥នាក់ មកពីភ្នំពេញ និងមកពីថៃ

29-05-2021 21:52

(ពោធិ៍សាត់)៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៥នាក់បន្ថែមទៀត (ស្រី០១នាក់) មកពីរាជធានីភ្នំពេញ ០៤នាក់ និងថៃ ០១នាក់។

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១១៣នាក់ (ស្រី៥៥នាក់) ក្នុងនោះជាសះស្បើយ ចំនួន៤៥ករណី (ស្រី២៤នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៦៧ករណី (ស្រី៣០នាក់)។

គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺជាករណីនាំចូល មិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ៕