(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈជាអ្នកសះស្បើយមានចំនួន៨នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
អ្នកដែលទើបរកឃើញកើតជំងឺកូវីដ១៩នេះ មាននៅស្រុកសាលាក្រៅ ចំនួន៦នាក់ និងក្រុងប៉ៃលិន ចំនួន១នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន បានអំពាវនាវដល់សាធារណៈជន និងប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ដ ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)៕