(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីការរកឃើញ ពលករចំនួន៦នាក់ទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មានផ្ទុកជំងឺកូវីដ១៩។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានសម្រេចខ្ទប់ផ្អាកអាជីវកម្មបណ្តោះអាសន្ន ផ្ទះសំណាក់ទី លី ហ្វុង និងហាងលក់ស៊ុប តេមរ៉ា ក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោងផងដែរ ក្រោយរកឃើញពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៧ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ចំនួន៤៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន២ករណី និងបានព្យាបាលជាសះស្បើយ ចំនួន១០ករណី កំពុងសម្រាកព្យាបាល ចំនួន៣៧ករណីទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖