(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទទីតាំងអង្គការអភិវឌ្ឍន៍កសិកម្មដាណឺម៉ាក-អាស៊ី (ADDA) ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បន្ទាប់ពីបុគ្គលិកបម្រើការងារនៅអង្គការនេះកើតជំងឺកូវីដ១៩។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការបិទនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី១១ ខែមិថុនា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕