(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» នៅព្រលប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហោះសារសម្លេងលោក ទួន សុជាតិ ម្ចាស់ហាងកាត់សក់ ខ្មែរអង្គរ បញ្ជាក់ថា «សម្លេងរវាងលោក កឹម សុខា ឆ្លើយឆ្លងជាមួយអាមុំ គឺច្បាស់ក្រឡែត»។
Account Facebook ខាងលើបានសរសេររៀបរាប់ថា៖ «ខ្ញុំសូមបង្ហោះជូនជនរួមជាតិ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ឲ្យបានជ្រាបកាន់តែច្បាស់ថែមទៀត នូវការពិតនៃសំឡេងឆ្លើយឆ្លងគ្នារវាង លោកប្រធាន កឹម សុខា ជាមួយស្រីស្នេហ៍(អាមុំ) តាមរយៈខ្សែអាត់សំឡេងមួយ ដែលម្ចាស់ហាងកាត់សក់ ខ្មែរអង្គរ កន្លែងដែលអាមុំធ្វើការលាបសក់ កក់សក់ កាត់ក្រចកដៃជើង និយាយជាមួយបុរសម្នាក់តាមទូរស័ព្ទសួរនាំអំពីការបែកធ្លាយសំឡេង រឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា បន្ទាប់ពីខ្សែអាត់សំឡេងឆ្លើយឆ្លងគ្នារវាងលោក កឹម សុខា នឹងអាមុំ ត្រូវបានបង្ហោះក្នុងគណនីហ្វេសប៊ុក Mon Srey ។
តាមរយៈសំឡេងនេះ លោក ទួន សុជាតិ ម្ចាស់ហាងកាត់សក់ ខ្មែរអង្គរ បានឆ្លើយទៅនឹងសំនួររបស់បុរសម្នាក់ដែលសួរពីបញ្ហារបស់តា ( សំដៅទៅលើ លោក កឹម សុខា ) ថា សំឡេងឆ្លើយឆ្លងគ្នារវាងអាមុំ ជាមួយលោក កឹម សុខា ឡើងច្បាស់ក្រឡែត មិនមែនកាត់ត ឬថែមអីទេ គឺជាសំឡេងហ៊្សីនតែម្តង»៕
សូមស្តាប់សម្លេងម្ចាស់ហាងកាត់សក់បញ្ជាក់ថា៖ សម្លេង កឹម សុខា ឆ្លើយឆ្លងជាមួយ ស្រីមុំ៖
បែកធ្លាយ៖ ម្ចាស់ហាងកាត់សក់ ខ្មែរអង្គរលោក ទួន សុជាតិ បញ្ជាក់ថា សំឡេងរវាងលោក កឹម សុខា ឆ្លើយឆ្លងជាមួយអាមុំ គឺច្បាស់ក្រឡែត៖
Posted by រឿងពិត CNRP on Sunday, March 13, 2016