(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន៣២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី ក្នុងនោះមានទាំងកម្មករ កម្មការិនីរោងចក្រ និងអាជីវករផ្សារ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញពីអត្តសញ្ញាណ និងកន្លែងធ្វើការរបស់អ្នកកើតជំងឺកូវីដ១៩ ទាំង៤៤នាក់នោះផងដែរ៕