(ភ្នំពេញ)៖ លោកស្រី សោម គីមសួគ៌ តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអាជ្ញាធរសវនកម្មជាតិ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម ដែលជាម្តាយបង្កើតរបស់លោក គង់ វិបុល។
លោក ស្រី សោម គីមសួគ៌ បានបញ្ជាក់តាមរយៈលិខិតចូលរួមរំលែកទុក្ខយ៉ាងដូច្នេះថា៖
«ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយឧបាសិកា នង តាំងអ៉ីមដែលត្រូវជាមាតាបង្កើតរបស់ឯកឧត្តម បានទទួល
មរណភាពនៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព. ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦៖០០នាទីព្រឹក ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។
ការទទួលមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម គឺជាការបាត់បង់នូវអ្នកម្តាយ ជីដូន ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៍។
ស្ថិតនៅក្នុងសមានទុក្ខវិយោគសោកស្តាយស្រណោះអាឡោះអាល័យឥតឧបមានេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខប្រកបដោយក្តីក្តុកក្តួលជាទីបំផុតជាមួយឯកឧត្តម និងក្រុមគ្រួសារនៃសព។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ឧបាសិកា នង តាំងអ៉ីម បានទៅ
សោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕