TOP NEWS: ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៨៨នាក់ ខណៈជាសះស្បើយ៤១៥នាក់ (Video inside)
29-05-2021 11:26
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៨៨នាក់ ខណៈអ្នកជំងឺ៤១៥នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៨,៨២៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន២១,៣១៥នាក់ និងស្លាប់សរុបចំនួន២០៣នាក់៕