(ភ្នំពេញ)៖ ដើមខែឧសភា ឆ្នាំ២០២១នេះ សកម្មភាពបរិច្ចាគសម្ភារប្រឆាំងនឹងរោគរាតត្បាត ផ្តួចផ្តើមដោយសមាគមសហប្រតិបត្តិនិស្សិតចិន នៅប្រទេសកម្ពុជាទៅកាន់សង្គមជាមួយនឹងប្រធានបទ «ស្រឡាញ់គ្នាក្នុងគ្រាក្រ យើងជម្នះការលំបាកជាមួយគ្នា» ជាចម្បងរួមមានឈុតបំពាក់ការពារ របាំងវេជ្ជសាស្ត្រ ទឹកថ្នាំសម្លាប់មេរោគ។ល។ ដែលចំណាយអស់ថវិការ ៣០,០០០យន់ ស្មើនឹង ៤,៤៦០ដុល្លារ។
សម្ភារទាំងនោះត្រូវបានប្រគល់ជូន ក្រសួងការបរទេស និងសហប្រតិបត្តិការនៃកម្ពុជា ស្ថានកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ និងស្ពានកុងស៊ុលកម្ពុជា នៅគុនមីង។ សម្ភារដំបូងត្រូវបានបញ្ជូន ទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។ សម្រាប់សម្ភារទី២ នឹងមកដល់ភ្នំពេញ នៅចុងខែឧសភា ត្រូវបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ចាប់តាំងពីត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២១ សហព័ន្ធនិស្សិតចិន បានរៀបចំសកម្មភាពចាក់វ៉ាក់សាំង សម្រាប់និស្សិតដែលកំពុងសិក្សា នៅប្រទេសកម្ពុជា ឬនិស្សិតភាសាខ្មែរ និងជនរួមជាតិដែលកំពុងធ្វើការនៅប្រទេសកម្ពុជា។
ស្ថាបនិក និងប្រធានសហព័ន្ធ លោក Qiu Daoan លោក Liu Dong និងនិស្សិតដទៃទៀត បានថ្លែងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនៅប្រទេសកម្ពុជា រដ្ឋាភិបាលកម្ពុជា បានធ្វើការព្យាបាលប្រជាជនទាំងអស់ នៅក្នុងប្រទេសដោយយុត្តិធម៌ដោយមិនគិតពីសញ្ជាតិឡើយ ហើយឥរិយាបថនៃការរៀបចំការចាក់វ៉ាក់សាំងឥតគិតថ្លៃ សម្រាប់អ្នកទាំងអស់ គឺមានអំណរគុណណាស់។
ដើម្បីគោរពតាមពាក្យសម្បថ «ចិន និងកម្ពុជានឹងជួយគ្នានៅក្នុងទូកតែមួយហើយមិត្តភាពនឹងស្ថិតស្ថេរជារៀងរហូត» ដែលជាស្ពានវប្បធម៌រវាងចិន និងកម្ពុជាយើងគួរតែចូលរួមចំណែកកម្លាំងរបស់យើង៕