(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៊ីម ដែលជាម្តាយបង្កើតរបស់លោក គង់ វិបុល។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបញ្ជាក់តាមរយៈលិខិតចូលរួមរំលែកទុក្ខយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីតក់ស្លុតរន្ធត់ក្នុងចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំថា ឧបាសិកា នង តាំងអ៊ីម ដែលជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦៖០០នាទីព្រឹក ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ»។
ក្នុងវេលាដ៏សែនសង្វេគនេះ ខ្ញុំសូមសម្តែងនូវសមានទុក្ខ និងសោកស្តាយអាឡោះអាល័យឥតឧបមា ជាមួយឯកឧត្តម និងក្រុមគ្រួសារសពទាំងអស់ ដែលបាន បាត់បង់ឧបាសិកា នង តាំងអ៊ីម ដែលជាអ្នកម្តាយ ជាជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបទៅដោយព្រហ្មវិហារធម៍ដ៏ឧត្តុង្គឧត្តមចំពោះកូនៗ ចៅៗគ្រប់រូបផងដែរ។
ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាដល់វិញ្ញាណក្ខន្ធ ឧបាសិកា នង តាំងអ៊ីម សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕