(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣,៩៤៩,២៤០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៧,៦៦៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨០៣,៣៦១នាក់ (ស្លាប់ ៥០,១០០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២០៩,១៥៤នាក់ (ស្លាប់ ២០,៥៦៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥៤៩,៥១៤នាក់ (ស្លាប់ ២,៥៥២នាក់)
* ថៃ ឆ្លងចំនួន ១៤៤,៩៧៦នាក់ (ស្លាប់ ៩៥៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,៤៨៦នាក់ (ស្លាប់ ៣,២១៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៩៧០នាក់ (ស្លាប់ ៣២នាក់)
* កម្ពុជា ឆ្លងចំនួន ២៨,២៣៧នាក់ (ស្លាប់ ១៩៦នាក់)
* វៀតណាម ឆ្លងចំនួន ៦,៣៩៦នាក់ (ស្លាប់ ៤៧នាក់)
* ទ្បាវ ឆ្លងចំនួន ១៩០៥នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤១នាក់ (ស្លាប់ ៣នាក់)៕