(កណ្ដាល)៖ គិតមកដល់យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២១នេះ មន្ត្រីសុខាភិបាលខេត្តកណ្ដាល បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៤១នាក់, ករណីជាសះស្បើយចំនួន២៤នាក់ និងសរុបអ្នកពាក់ព័ន្ធសហគមន៍២០កុម្ភ:កើនឡើងដល់ទៅ ៤២,៩៤១នាក់ ។

បើយោងតាមរបាយការណ៍ដែលភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលទទួលបាននាយប់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា សម្រាប់អ្នកឆ្លងកូវីដ១៩ទាំង៤១នាក់តាមបណ្ដាស្រុក-ក្រុង រួមមាន៖

* ស្រុកពញ្ញាឮ៥នាក់
* ស្រុកអង្គស្នួល២នាក់
* ស្រុកកណ្ដាលស្ទឹង៥នាក់
* ស្រុកស្អាង៤នាក់
* ស្រុកកៀនស្វាយ ២៣នាក់
* ស្រុកខ្សាច់កណ្ដាល ១នាក់
* ស្រុកលើកដែក ១នាក់។

រីឯចំនួនមនុស្សដែលជាសះស្បើយទាំង២៤នាក់ រួមមាន៖

* ស្រុកអង្គស្នួល១នាក់
* ក្រុងតាខ្មៅ៦នាក់
* ស្រុកកណ្ដាលស្ទឹង៤នាក់
* ស្រុកកៀនស្វាយ១១នាក់
* ស្រុកស្អាង ២នាក់។

ប្រភពបានបន្តទៀតថា អ្នកត្រូវធ្វើចត្តាឡីស័កវិញបែងចែកជា២គឺនៅតាមផ្ទះ និងនៅតាមមណ្ឌល ខណ:ដែលអ្នកត្រូវធ្វើនៅតាមមណ្ឌលមានចំនួន៩៣១នាក់ រីឯអ្នកត្រូវធ្វើនៅតាមផ្ទះមានចំនួន ១០,៦១៥នាក់។ អ្នកត្រូវបញ្ចប់ចត្តាឡីស័កនៅមណ្ឌលមានចំនួន៥,៨១៣នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន២៣,៦៥៤ នាក់ ។

អ្នកឆ្លងជំងឺកូវីដ១៩សរុបប្រចាំខេត្តកណ្ដាលវិញមានចំនួន ៣,៥៣៥ នាក់។ រីឯជាសះស្បើយវិញមានចំនួន ២,១៥០ នាក់៕