(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពី ការបង្រៀន និងរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២០-២០២១។
ក្រសួងបានឱ្យដឹងថា ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្សនៅមធ្យមសិក្សា ក្នុងពេលដែលសាលារៀនផ្អាកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅទូទាំងប្រទេស អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀននិងរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ឬរៀនតាមបណ្ដុំតូចៗ អាស្រ័យលើស្ថានភាព និងធនធាន ក្រោមការច្នៃប្រឌិតរបស់លោកគ្រូ អ្នកគ្រូនៅតាមមូលដ្ឋាន។
ក្រសួងអប់រំ បានបន្ថែមទៀតថា មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តអាចចេញសេចក្តីណែនាំបន្ថែមស្តីពី ការអនុវត្តសេចក្តីណែនាំរួមនេះ ទៅតាមស្ថានភាពជាក់ស្តែង៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុង៖