(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការស្លាប់ពលការិនីម្នាក់ តែមិនមែនមកពីជំងឺកូវីដ១៩ទេ និងរកឃើញពលករចំនួន៣នាក់ទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មានផ្ទុកជំងឺកូវីដ១៩ ខណៈការព្យាបាលជាសះស្បើយចំនួន១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤១ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣៩ករណី និងករណីឆ្លងក្នុង «សហគមន៍ ២០កុម្ភៈ» ចំនួន ២ករណី និងបានព្យាបាលជាសះស្បើយចំនួន ១០ករណី កំពុងសម្រាកព្យាបាលចំនួន ៣១ករណីទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖