
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
សាលាអន្តរជាតិ American Bridge រៀបចំការប្រកួតកីឡាបាល់ទាត់ប្រចាំសាលារបស់ខ្លួន
13-03-2016 14:51
(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ American Bridge បានរៀបចំការប្រកួតកីឡាបាល់ទាត់ជុំទី១ សប្តាហ៍ទី២ រវាងសាខា និងសាខា នៅទីលាន។
ដោយនៅវេលាព្រឹកថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន២គូ រវាងសាខាទី១១ ប្រកួតជាមួយសាខាទី០២ និងសាខាទី០៦ ប្រកួតជាមួយសាខាទី០៩។ ចំណែកពេលរសៀលគឺមានសាខាទី១៤ ប្រកួតជាមួយសាខាទី០៣ និងសាខាទី០៤ ប្រកួតជាមួយសាខាទី១៣ ដើម្បីសន្សំពិន្ទុ ឈានទៅវគ្គបន្ត។
សូមជំរាបថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពីសម្រាក់បងប្អូនជាមាតាបិតា។ ចំពោះសាខាទី១៧ ទើបនឹងសម្ពោធនៅថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅថ្មីៗ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងវិថីសិក្សាអប់រំនេះ៕