(ព្រះសីហនុ)៖ ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៨-១៣ ក្នុងទឹកដីឆ្នេរអូរឈើទាល ខេត្ដព្រះសីហនុ បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ សូមទស្សនាឱ្យបានច្រើនកុះករ កុំឲ្យឱកាសនេះកន្លងផុតឲ្យសោះ។

ការប្រកួតវគ្គផ្ដាច់ក្នុងថ្ងៃនេះ មានចំនួនពីរគូ គឺគូទី១- ក្រុមឆ្នេរស្អាត ជាមូយក្រុម វិទ្យាល័យ ហ៊ុនសែន កំពង់សិលា និងគូទី២-ក្រុម Aqua Family Resort ជាមួយក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ។

ចំពោះការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ឆ្នាំ២០១៦ (Leo Cup National Volleyball 2016 កាលពីម្សិលមិញនេះ ចំនួន ២គូ ជាលទ្ធផល គឺ ១-ក្រុម Aqua Family Resort ៣-០ ក្រុមវិទ្យាល័យ ហ៊ុន សែន កំពង់សិលា និងគូ២-ក្រុមកងពលតូចលេខ៣១ ឈ្នះ ៣-២ ក្រុមឆ្នេរស្អាត ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះ ដោយការប្រកួតរវាងពូល A & B ដែលសរុបទាំង៨ក្រុម គឺ៖
-ពូល A មាន Aqau Family Resort, វិទ្យាល័យស្មាច់ដែង, ក្រុមយុវជនខេត្តព្រះសីហនុ និង កងពលតូចលេខ៣១ការពារកោះឆ្នេរ
-ចំពោះពូល B ក្រុមឆ្នេរស្អាត, វិទ្យាល័យ ហ៊ុនសែន កំពង់សិលា, Wonder United និងយុវជន Diamond Sea។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជាទាំងអស់គ្នា៕