(ព្រះសីហនុ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នឹងផ្លាស់ប្តូរទៅបំពេញភារកិច្ចការងារនៅទីតាំងអគារថ្មីវិញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភានេះ។
សេចក្តីជូនដំណឹងបញ្ជាក់ថា ទីតាំងថ្មីនោះស្ថិតនៅតាមបណ្តោយផ្លូវរោងចក្រ RCI ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕