(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពរបស់ខ្លួន នៅព្រឹកថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
សេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ការប្រឡងនេះធ្វើការបែងចែកជាពីរវេន គឺ៖
* វេនទី១៖ នៅព្រឹក ថ្ងៃសៅរ៍ ទី១២-មិថុនា-២០២១: សម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារនៅថ្នាក់កណ្តាល (បម្រើការងារនៅ អ.ប.ព.)
* វេនទី២៖ នៅព្រឹក ថ្ងៃអាទិត្យ ទី១៣-មិថុនា-២០២១: សម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងជ្រើសរើសត្រៀមទៅបម្រើការងារនៅតាមការិយាល័យប្រចាំខេត្ត៕
ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ ACU៖