(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា នេះ មន្ទីរបរិស្ថានខេត្តសៀមរាប ដោយមានការចូលរួមពីមន្រ្តីរដ្ឋបាលស្រុកបន្ទាយស្រី រួមនិងឧទ្យាននុរក្ស បានចុះដាំកូនឈើចំនួន៦០០ដើម នៅខាងមុខមណ្ឌលមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ស្ថិតនៅភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី។
កម្មវិធីដាំខាងលើនេះ មានការចូលរួមពីប្រធានមន្ទីរបរិស្ថានខេត្ត លោក ស៊ុន គង់ និងលោក ភន់ សុខុម អភិបាលរងនៃគណ:អភិបាលស្រុកបន្ទាយស្រី ព្រមទាំងអ្នកចូលរួមប្រមាណ១០០នាក់ ដែលបានដាំដើមក្ងោក៥០០ដើម និងដើមយាង១០០ដើម។
លោក ស៊ុន គង់ មានប្រសាសន៍ថា គោលបំណងនៃការដាំកូនឈើនៅពេលនេះ គឺបង្កើនគម្របព្រៃឈើដើម្បីការពារប្រភពទឹកក្រោមដី ការពារទីជម្រាលគ្នំគូលែនដែលជាតំបន់ដ៏មានសក្តានុពលក្នុងខេត្ត រក្សាបាននូវប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិ ជីវៈចម្រុះសម្បូរបែប និងជួយលើកកម្ពស់សោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកទស្សនាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ស្របតាមអនុសាសន៍ណែពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន៕