(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន៣៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានទាំងកម្មករកម្មការិនីរោងចក្រ និងអាជីវករផ្សារ ព្រមទាំងពលករមកពីប្រទេសថៃ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញពីអត្តសញ្ញាណ និងកន្លែងធ្វើការរបស់អ្នកកើតជំងឺកូវីដ១៩ ទាំង៣៦នាក់នោះផងដែរ។

ជាមួយគ្នានេះ ខេត្តបន្ទាយមានជ័យ បានប្រកាសថា មានអ្នកជាសះស្បើយរបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន៨១នាក់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖