(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» នៅថ្ងៃត្រង់ទី១៣ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហោះសារសម្លេងឆ្លងឆ្លើយរវាង «លោក កឹម សុខា បន្តលួងលោមបោកស្រីក្មេង ហើយការងារសំខាន់របស់គាត់ គឺរាយការណ៍គ្រប់បញ្ហាជូនស្រីស្នេហ៍ឲ្យបានដឹងមុនអ្នកណាៗទាំងអស់! (សំឡេងឆ្លើយឆ្លងគ្នា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤)»។ តើកាតព្វកិច្ចរបស់អ្នកតំណាងរាស្ត្រត្រូវធ្វើអ្វីខ្លះ? ជាសំនួរសំខាន់ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក កឹម សុខា!។
Account Facebook ខាងលើបានសរសេររៀបរាប់ថា៖ «ខ្ញុំសូមដាក់ចេញនូវសំនួរមួយក្នុងវគ្គទី២៨នេះ ដើម្បីជូនឲ្យបងប្អូនជនរួមជាតិ ជាពិសេសពលរដ្ឋម្ចាស់ឆ្នោតពិចារណាឡើងវិញ និងរកចំលើយ ត្រឹមត្រូវផ្តល់ជូនទៅលោកប្រធាន កឹម សុខា ឲ្យបានដឹងផង អំពីតួនាទី និងកាតព្វកិច្ចរបស់គាត់ជាអ្នកតំណាងរាស្ត្រ តើត្រូវធ្វើអ្វីខ្លះ? ភូតភកុហក បោកប្រាស់ ឬអ្នកតំណាងរាស្ត្រ ដូចគាត់(កឹម សុខា)ឆ្កួតនឹងស្រីញី ជាការងារសំខាន់ជាងគេ? ហើយសំនួរនេះ ក៏អាចជាផ្នែកមួយពាក់ព័ន្ធនឹងទង្វើ សកម្មភាពខ្លះៗដែលនាំឲ្យលោកប្រធាន កឹម សុខា របូតតំណែងចេញពីអនុប្រធានទី១ រដ្ឋសភាផងដែរ ពីព្រោះតែគាត់ធ្វើការងារខុសភារកិច្ច»។
សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នាជាមួយស្រីស្នេហ៍នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤៖
រឿងអាស្រូវ កឹម សុខា វគ្គទី២៨រឿងអាស្រូវ កឹម សុខា វគ្គទី២៨លោក កឹម សុខា បន្តលួងលោមបោកស្រីក្មេង៖
Posted by រឿងពិត CNRP on Saturday, March 12, 2016