(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការចេញចូលជាបណ្តោះអាសន្នលើចំណុចផ្ទះ៥ជាន់ទល់មុខកាស៊ីណូ និងសណ្ឋាគារ អិល ភីភី ស្កាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ននេះ គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងៗទៀត៕
ខាងលក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖