(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន១៩៤០កេស ជូនដល់គោលដៅត្រួតពិនិត្យចរាចរណ៍ទាំង១៩៤ទីតាំងនៅទូទាំងប្រទេស ដោយការប្រគល់ត្រូវបានធ្វើឡើងរួចរាល់កាលពីចុងខែឧសភា ឆ្នាំ២០២១។
នេះគឺជាការបរិច្ចាគប្រចាំខែរបស់ក្រុមហ៊ុន ដើម្បីជួយសម្រាលការលំបាក និងកាត់បន្ថយការចំណាយមួយផ្នែករបស់នគរបាលចរាចរណ៍ ដែលកំពុងបំពេញការងារសម្រួលចរាចរណ៍នៅតាមដងផ្លូវយ៉ាងសកម្មជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា ក្រៅពីនគរបាលចរាចរណ៍ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈប្រមាណជិត២ម៉ឺនកេស ជូនដល់មន្ទីរពេទ្យ សាលារាជធានីភ្នំពេញ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេ ជោ (TYDA) អធិការដ្ឋាននគរបាល កងកម្លាំងចម្រុះយាមនៅតាមគោលដៅបិទខ្ទប់ និងស្ថាប័នមួយចំនួនទៀតផងដែរ៕