(កោះកុង)៖ លោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារង ត្រូវបានតែងតាំងជាអ្នកនាំពាក្យ នៃតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ជំនួសលោក អ៊ុន សុវណ្ណធានី ដែលត្រូវបានផ្លាស់ប្ដូរទៅបម្រើការងារ នៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល។
នេះបើតាមលិខិតរបស់លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ផ្ញើជូនលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
អ្នកនាំពាក្យថ្មី នៃអយ្យការអមសាលាដំបូងខេត្តកោះកុង គឺលោក វ៉ៃ ភីរម្យ ដែលប្រើប្រាស់ទូរស័ព្ទលេខ ០១៧ ៩៧៩ ៩៣៨៕