(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ នៅពុទ្ធិកវិទ្យាលយ័ព្រះសុរាម្រឹត រាជធានីភ្នំពេញ មានពិធីបើកវិញ្ញាសា ប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៥-២០១៦ ក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងថ្នាក់ដឹកនាំ។
ក្នុងឆ្នាំសិក្សានេះមានបេក្ខសមណ ជាព្រះសង្ឃសុទ្ធ ប្រឡងសរុប ជិត១,០០០អង្គ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីធម្មការ និងសាសនា បានកោតសរសើរ ដល់ថ្នាក់ដឹកនាំពុទ្ធិកសិក្សាជាតិ ទាំងមូលដែលបាន យកចិត្តទុក្ខដាក់ បណ្តុះបណ្តាលព្រះសង្ឃឲ្យបានសិក្សារៀនសូត្រ បានកើនឡើងជាលំដាប់ ទាំងបរិមាណនិងគុណភាព ចំណេះ ជំនាញ គុណធម៌ សីលធម៌ រួមចំណែកដល់ការអភិវឌ្ឍន៏ជាតិ ជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕