(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ បន្ថែមទៀត បន្ទាប់ពីបានធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៥។
អ្នកជំងឺកូវីដ១៩ ថ្មីត្រូវបានរកឃើញនៅ ១៖ ស្រុកពារាំង ចំនួន១នាក់, ២៖ ស្រុកបាភ្នំ ចំនួន២នាក់, ៣៖ ស្រុកកំចាយមារ ចំនួន១នាក់, ៤៖ ស្រុកព្រះស្តេច ចំនួន៣នាក់ និង៥៖ ស្រុកកំពង់ត្របែក ចំនួន៣នាក់។
បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។
ជាថ្មីម្តងទៀត រដ្ឋាបាលខេត្តព្រៃវែង បានអំពាវនាចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕