(សៀមរាប)៖ នាថ្ងៃទី២៧ ខែឧសភា រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត។ ក្នុងនោះ៣នាក់ ជាប់ពាក់ព័ន្ធនឹងអាជីវករលក់កាហ្វេនៅផ្សារសាមគ្គី។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាន អ្នកវិជ្ជមានថ្មីចំនួន៤នាក់នោះរួមមាន៖
ទី១៖ ឈ្មោះ កែ ស៊ីនលាង ភេទប្រុស អាយុ៥៤ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក សុ្រកប្រាសាទបាគង។
ទី២៖ ឈ្មោះ លាង ស៊ត់ ភេទស្រី អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ទី៣៖ ឈ្មោះ សុខ ភារិត ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ អ្នកជំងឺទាំង៣ នេះ គឺប៉ះពាល់ដោយផ្ទាល់ជាមួយអាជីវករលក់កាហ្វេនៅមុខផ្សារសាមគ្គី ដែលតេស្ដឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែឧសភា និងដែលមានប្រវត្តិទើបវិលត្រឡប់មកពីពិធីបុណ្យសពនៅរាជធានីភ្នំពេញ។
ចំណែកករណីទី៤ ឈ្មោះ ស៊ុង វិជ្ជា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិព្រលឹត ឃុំរើល ស្រុកពួក មកពីខេត្តសមុទ្រប្រាកាន ប្រទេសថៃ នៅថ្ងៃទី២៦ ខែឧសភា ដោយបានធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។
ជាមួយគ្នានេះ នាថ្ងៃដដែលនេះដែរ ក៏មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ សៀន សៅណា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។
សូមបញ្ជាក់ថា មកថ្ងៃនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៧នាក់ បានព្យាបាលជាសះស្បើយចំនួន៥៧នាក់ ស្លាប់២នាក់ និង៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕