(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញពលករចំនួន ២នាក់ទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មានផ្ទុកជំងឺកូវីដ១៩ និងប្រកាសពីការព្យាបាលជាសះស្បើយចំនួន២នាក់ផងដែរ។
យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៨ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩ករណី កំពុងសម្រាកព្យាបាលចំនួន ២៩ករណីទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖