Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ឆ្នាំង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៩នាក់ ដែលទើបរកឃើញថ្មី

27-05-2021 17:50

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រលប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៩នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មីប្រកាសដោយក្រសួងសុខាភិបាល។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនេះក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន០២នាក់ ស្រុកសាមគ្គីមានជ័យ ០៣នាក់ ស្រុករលាប្អៀរ ចំនួន ០៧នាក់ ក្រុងកំពង់ឆ្នាំង ១នាក់ និងស្រុកទឹកផុស ០៦នាក់។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន២១៦នាក់, ព្យាបាលជាសះស្បើយ ចំនួន៣២នាក់, ស្លាប់ចំនួន ៣នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១៨១នាក់៕